សាកលវិទ្យាល័យកម្ពុជាសូមស្វាគមន៍សមាជិក សហគមន៍UCមិត្តរបស់UCនិងភ្ញៀវទាំងអស់ សូមអញ្ជើញមកទស្សនាការតាំងពិព័រណ៍រូបថតUC ចាប់ពីថ្ងៃនេះតទៅរហូតដល់ថ្ងៃទី២៣ខែកញ្ញាឆ្នាំ២០២២។ ការតាំងពិព័រណ៍រូបភាពUCនៃសកម្មភាពសំខាន់ៗនៃដំណើរ ការវិវឌ្ឍន៍សមិទ្ធិផលនិងការអភិវឌ្ឍន៍សំខាន់ៗរបស់ សាកលវិទ្យាល័យទាំងមូលក្នុងរយៈពេល១៩ឆ្នាំកន្លងមកនេះ ចាប់តាំងពីការសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី២៣ខែមិថុនាឆ្នាំ២០០៣ដោយ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។