ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២, សាលាសិល្បៈច្នៃប្រឌិត នៃសាកលវិទ្យាល័យកម្ពុជា បានរៀប ចំកម្មវិធីសម្ដែងបញ្ចប់វគ្គសិក្សាទី១ របស់និស្សិត ឆ្នាំសិក្សា២០២១-២០២២ ដែលបានសម្តែងតាមជំនាញនៃទម្រង់សិល្បៈ ដែលមានដូចជា៖ របាំបុរាណ, របាំប្រពៃណី, ចំរៀង មហោរី, ល្ខោនខោល, ល្ខោនយីកេ, ហ្គីតា, ឃឹម, ព្យាណូ, របាំ សហសម័យ, និងចំរៀងសម័យ។