ថ្ងៃអង្គារ ៤រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៣ គណៈគ្រប់គ្រង និងមន្រ្តីបុគ្គលិក និស្សិត មួយចំនួន នៃសាកលវិទ្យាល័យកម្ពុជា បានមូលមតិគ្នា នាំយកនូវចង្ហាន់ទៅប្រគេនព្រះសង្ឃ នៅវត្តព្រះបារមីវង្កតបុរី (ហៅវត្តទួលក្រសាំង) ចំនឹងថ្ងៃបិណ្ឌទី ៤ (Ben 4) តាមប្រពៃណីជាតិខ្មែរ ដើម្បីចូលរួមអបអរសាទរពិធីបុណ្យភ្ជុំបិណ្ឌ។ សូមឧទ្ទិសបួងសួងដល់ មាតា បីតា ញ្ញាតិទាំងប្រាំពីរសណ្តាន ឬសាច់ញ្ញាតិដែលបានចែកឋានទៅកាន់លោកខាងមុខ សូមមកទទួលនូវចង្ហាន់ ដែលកូន ចៅ នៃសាច់ញ្ញាតិ បានវេរប្រគេនដល់ព្រះសង្ឃ ។